ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
Episódios Disponíveis
5 de 24
អ្នកឃ្លាំមើល៖ការកាត់ផ្នែកខ្លះនៃឆ្នេរអូឈើទាលទៅឲ្យឯកជនធ្វើឡើងខ្វះតម្លាភាព
ក្រុមអ្នកតាមដានសង្គមលើកឡើងថា ការកាត់ផ្នែកខ្លះនៃតំបន់ឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជនធ្វើជាម្ចាស់កម្មសិទ្ធិ គឺធ្វើឡើងដោយគ្មានតម្លាភាព។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរូបភាពតាមបណ្តាញសង្គមអំពី ផ្នែកខ្លះនៃតំបន់ឆ្នេរអូរឈើទាល ត្រូវបានសាងសង់ជាផ្ទះ និងហ៊ុំព័ទ្ធដោយរបង។ ប៉ុន្តែអាជ្ញាធរខេត្តពន្យល់ថា ដីឆ្នេរប្រមាណ៨០០ម៉ែត្រនេះ ត្រូវបានរដ្ឋាភិបាលធ្វើអនុប្បយោគទៅឲ្យក្រុមហ៊ុនឯកជនតាំងពីឆ្នាំ២០០៨ តែទើបមានការអភិវឌ្ឍន៍។
តើការហៅអ្នកសារព័ត៌មានខ្លះទៅអប់រំជាការគំរាមកំហែងអ្នកសារព័ត៌មានអាជីព?
ក្រសួងព័ត៌មានចាប់ផ្តើមហៅអ្នកសារព័ត៌មានអនឡាញមួយចំនួនទៅអប់រំ បន្ទាប់ពីមានបញ្ជាពីប្រមុខរដ្ឋាភិបាល។ ចំណាត់ការនេះធ្វើឡើងក្រោយពីអ្នកសារព័ត៌មានអនឡាញម្នាក់បានធ្វើផ្ទុះឡើងការចាប់អារម្មណ៍ករណីស្តីបន្ទោសទៅលើអ្នកជួយសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលថ្មីៗនេះ។ អ្នកធ្វើការខាងការពារអ្នកកាសែត យល់ថា នេះជាការគំរាមកំហែង ទៅលើអ្នកសារព័ត៌មានអាជីព ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន ពន្យល់ថា ការហៅអ្នកសារព័ត៌មានខ្លះទៅអប់រំពីក្រមសីលធម៌ វិជ្ជាជីវៈមិនមែនជាការរិតត្បិតសេរីភាពឬគំរាមកំហែងនោះទេ។
ការវិលត្រឡប់មកវិញនៃជនជាតិចិន៖ វិស័យណាដែលនឹងទទួលបានភាពវិជ្ជមានជាងគេនៅកម្ពុជា?
នៅថ្ងៃទី២៧ ខែមករានេះ ភ្ញៀវទេសចរចិនបានធ្វើដំណើរតាមជើងយន្តហោះផ្ទាល់ពីក្រុងគុនមីងប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាលើកទី១ បន្ទាប់ពីខកខានដោយសារតែវិបត្តិកូវីដ១៩ តាំងពីចុងឆ្នាំ២០១៩មក។ លំហូរនៃភ្ញៀវទេសចរចិន និងការបើកប្រទេសចិនឡើងវិញ កាលពីដើមខែមករាកន្លងទៅនេះ ត្រូវអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់កម្ពុជាចាត់ទុកថាមានឥទ្ធិពលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែថាតើវិស័យណាដែលនឹងទទួលបានភាពវិជ្ជមានច្រើន?
តើកម្ពុជាមិនគួរព្រួយបារម្ភនឹងបំណុលបរទេសជាង១០ពាន់លានដុល្លារនេះមែនទេ?
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗនេះ បានចេញមកបញ្ជាក់ថា កម្ពុជានៅបន្តរក្សាស្ថេរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ(បរទេស)បានល្អប្រសើរ ខណៈបំណុលដែលកម្ពុជាជំពាក់បរទេសបច្ចុប្បន្នមានប្រមាណជាង១០ពាន់លានដុល្លារ ឬស្មើនឹង៣៤%នៃផលិតផលក្នុងស្រុកសរុប។ បើតាមក្រសួងសេដ្ឋកិច្ច កម្ពុជានៅមិនទាន់ធ្លាក់ទៅក្នុងវិបត្តិបំណុលវ័ណ្ឌកនៅឡើយ ស្របពេលកម្ពុជាបានដាក់ចេញនូវគោលការណ៍ម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងត្រឹមត្រូវ។ តែយ៉ាងណា អ្នកវិភាគសង្គមនិងអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យរដ្ឋាភិបាលប្រើប្រាស់កម្ចីពីបរទេសឱ្យចំគោលដៅ និងជៀសវាងពីការប្រើប្រាស់ខុស ដែលនាំឱ្យមានការកើនឡើងអំពើពុករលួយ ជាពិសេសវិបត្តិសេដ្ឋកិច្ចជាតិ។
តើបក្សប្រឆាំងគួររិះគន់បែបណាដើម្បីបញ្ចៀសពីការព្រមានប្ដឹងពីបក្សកាន់អំណាច?
មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានប្ដឹងទៅលើអ្នកនយោបាយ និងគណបក្សណាដែលហ៊ានរិះគន់ និងវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។ ការព្រមានប្ដឹងនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា គឺដើម្បីការពារគណបក្សប្រជាជនកម្ពុជា ប៉ុន្តែសង្គមស៊ីវិល និងអ្នកនយោបាយលើកឡើងថា ការរិះគន់ក្នុងសង្គមប្រជាធិបតេយ្យគឺជារឿងធម្មតា។
Rádios semelhantes
ToXoRs minimalRADIO
Günzburg, Podcast, Trance, Techno, Minimal
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Mainz, Podcast, Rock, Indie, Alternativo
London Taxi Radio
Londres, Talk, Podcast
radioH2o
Lorrainville, Talk, Podcast, Rock Clássico, Rock
Radio hsf
Ilmenau, Rock, Podcast, Hip Hop
Radio Vercelli
Alessandria, Podcast
Straightsound
Berlim, Podcast
Nova 80
São Paulo, Pop, Podcast, Techno
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburgo, Alternativo, Podcast, Electro, Indie, Urbano
Radio DEEP Romania
Bucareste, Podcast, Filmes & Musicais, Electrónica, Dancehall
Radio Widok
Varsovie, Podcast
Ouve ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ, ភ្ញៀវប្រចាំថ្ងៃ E várias outras estações de todo o mundo com a aplicação radio.pt

ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
Descarregue agora gratuitamente e ouve facilmente o rádio e podcasts.


ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ: Podcast do grupo
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ: Rádios do grupo