Episódios Disponíveis
5 de 24
ការទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ដោយសារកត្តាអ្វី?
កម្ពុជាទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ពី៦.៦%មកនៅ៥.៦%វិញ។បើតាមអ្នកជំនាញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល តួលេខថ្មីមានលក្ខណៈប្រាកដនិយម ដោយប្រហាក់ប្រហែលនឹងការវាយតម្លៃ របស់ស្ថាប័នអន្ដរជាតិធំៗ។ វិស័យអចលនទ្រព្យ និងសំណង់នៅមានកំណើតយឺត ខណៈវិស័យកសិកម្មមានកំណើនឡើងវិញបន្តិច។ ប៉ុន្តែបញ្ហាវិបត្តិសកលដែលរងឥទ្ធិពលពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺជាហេតុផលបំបងដែលបន្តទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយទាំងការថយចុះអ្នកបញ្ជាទិញពីវិស័យកាត់ដេរថែមទៀត។
លោក ណុប វី៖ គួរតែដល់ពេលរៀបចំបង្កើតយន្តការឯករាជមួយ ពិនិត្យការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ស្នើឲ្យក្រសួងហៅអ្នកសារព័ត៌មានអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ ក្រោយពីមានករណីជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។ ចំពោះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា បានបង្ហាញការយល់ឃើញរបស់លោកថា បច្ចុប្បន្ននេះគួរតែដល់ពេលរៀបចំបង្កើតយន្តការឯករាជមួយ ឬជាក្រុមប្រឹក្សាសារព័ត៌មានជាតិ ដែលមានប្រសិទ្ធភាពនៅក្នុងការជួយអប់រំបណ្តុះបណ្តាល ពិនិត្យតាមដានឃ្លាំមើលចំពោះការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ប៉ុន្តែបើតាមលោកណុប វី អង្គការសមាគមអ្នកសារព័ត៌មាននៅក្នុងស្រុកទាំងអស់គួរតែជួបជជែកគ្នា ដើម្បីឯកភាពគ្នាក្នុងការរៀបចំបង្កើតក្រុមប្រឹក្សានេះឡើង។
លោក អេលីវ្យេ បិច៖ បារាំងចង់ជួយកម្ពុជាលើគ្រប់វិស័យទាំងអស់ ក្នុងទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់
ដំណើរទស្សនកិច្ចរបស់លោក អេលីវ្យេ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នៅកម្ពុជាចំនួន២ថ្ងៃ បានបញ្ចប់កាលពីម្សិលមិញ។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច រវាងកម្ពុជានិងបារាំង។ មុនចាកចេញពីកម្ពុជា លោក អេលីវ្យេ បិច បានឆ្លៀតផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ ទាក់ទងសារៈសំខាន់របស់កម្ពុជាក្នុងភាពជាមិត្តរបស់បារាំង។ ឆ្លើយនឹងសំណួរ ជួប នរក្សា លោក អេលីវ្យេ បិច បញ្ជាក់ថា បារាំងចង់ជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យទាំងអស់ ក្នុងទំនាក់ទំនងមិត្តភាពស្មោះត្រង់ជាមួយកម្ពុជា។ លោក អេលីវ្យេ បិច បានអះអាងថា បារាំងនឹងជួយកម្ពុជា តាមអ្វីដែលកម្ពុជាចង់ឲ្យបារាំងជ្រោមជ្រែង។
លោកស្រី គ្រុយ ណារិន ៖រដ្ឋាភិបាលនៅសល់ប្រាក់សន្សំទុកក្នុងកូនជ្រូកប្រមាណ១ពាន់លានដុល្លារ
យ៉ាងហោចណាស់រដ្ឋាភិបាលនៅសល់ប្រាក់សន្សំទុកក្នុងកូនជ្រូកប្រមាណជាង១ពាន់លានដុល្លារទៀតសម្រាប់ការចំណាយបន្ទាន់ណាមួយទៅថ្ងៃខាងមុខ។ ប្រាក់សន្សំនេះរកបានតាមរយៈការចំណាយចំគោលដៅនិងចំណាយឲ្យមានប្រសិទ្ធភាព ដែលរដ្ឋាភិបាលបានចាប់ផ្ដើមសន្សំក្នុងពេលកន្លងមកនិងរយៈពីរឆ្នាំចុងក្រោយនេះ។ បើតាមអ្នកជំនាញកញ្ចប់ប្រាក់សន្សំទុកក៏ត្រៀមបំរុងសម្រាប់ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះដែរ។ ឆ្នាំនេះរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចខ្លួនស្ថិតក្នុងកំណើន៥,៦ភាគរយ។ ប៉ុន្តែវាអាចមិនសម្រេចបានតាមការរំពឹងទុកដោយសារកត្តាពីខាងក្រៅនិងកត្តាខាងក្នុង។ កត្តាទាំងនោះមានអ្វីខ្លះ?
លោក អាត់ ធន់៖ ការបិទរោងចក្រកាត់ដេរ និងព្យួរការងារជាបន្តបន្ទាប់នៅឆ្នាំនេះ ព្រោះជាឆ្នាំបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ នៅមួយរយៈកាលនៃដើមឆ្នាំ២០២៣ បណ្តាសហគ្រាស រោងចក្រកាត់ដេរមួយចំនួន តាមរាជធានី-ខេត្ត បាននិងកំពុងផ្អាកអាជីវកម្ម និងព្យួរការងារជាបណ្តោះអាសន្ន ដោយសារតែការបញ្ជាមានការធ្លាក់ចុះ។ នេះបើតាមការកត់សម្គាល់ពីបណ្តាសហជីពកម្មករ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើកឡើងថា មូលហេតុចម្បងដែលរោងចក្រមួយចំនួនផ្អាកអាជីវកម្មនៅឆ្នាំនេះ ព្រោះជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧។ តាមលោក អាត់ ធន់ ស្ថានការណ៍នយោបាយកម្ពុជានៅឆ្នាំនេះ គឺជាការសង្កេតមើលពីបណ្តាអ្នកបញ្ជាទិញ ថាមានការវិវត្តន៍បែបណាក្រោយការបោះឆ្នោតរួចរាល់។
Rádios semelhantes
ToXoRs minimalRADIO
Günzburg, Podcast, Trance, Techno, Minimal
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Mainz, Podcast, Rock, Indie, Alternativo
London Taxi Radio
Londres, Talk, Podcast
radioH2o
Lorrainville, Talk, Podcast, Rock Clássico, Rock
Radio hsf
Ilmenau, Rock, Podcast, Hip Hop
Radio Vercelli
Alessandria, Podcast
Straightsound
Berlim, Podcast
Nova 80
São Paulo, Pop, Podcast, Techno
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburgo, Alternativo, Podcast, Electro, Indie, Urbano
Radio DEEP Romania
Bucareste, Podcast, Filmes & Musicais, Electrónica, Dancehall
Radio Widok
Varsovie, Podcast
Ouve ភ្ញៀវប្រចាំថ្ងៃ, Rádio Comercial E várias outras estações de todo o mundo com a aplicação radio.pt

ភ្ញៀវប្រចាំថ្ងៃ
Descarregue agora gratuitamente e ouve facilmente o rádio e podcasts.


ភ្ញៀវប្រចាំថ្ងៃ: Rádios do grupo